TSY0Gfr0GSA6TUA9GUA0GUYlTi==

Form

Comment

កូដ​កាត CSS សម្រាប់​ដាក់​ឲ្យ​គេ​ចូល​បរិច្ចាគ​តាម​ធនាគារ ABA

iCenter
Posted by:iCenter

ការ​ដាក់​រូបភាព​បង្ហាញ​ពី​គណនី​​ធនាគារ ដើម្បី​ឲ្យ​អ្នក​ចូល​មើល​ អាច​ធ្វើការ​បរិច្ចាគ​ជា​ថវិកា​បន្តិចបន្តួច គ្រាន់​រួច​ថ្លៃ​កាហ្វេ ទុក​ជា​កម្លាំង​ចិត្ត​សរសេរ​ចែករំលែក​ចំណេះដឹង​ដល់​អ្នក​អាន គឺ​ជា​រឿង​ធម្មតា​សម្រាប់​អ្នក​សរសេរ​មាតិកា​លើ​ប្រព័ន្ធ​ធ៊ីនធឺណិត។ ក្នុង​គន្លឹះ​នេះ​ខ្ញុំ​នឹង​បង្ហាញ​របៀប​ដាក់​កូដ ជា​រូបភាព​កាត សម្រាប់​បង្ហាញ​ឈ្មោះ និង​លេខ​គណនី​ធនាគារ ABA ដើម្បី​ងាយស្រួល​ដល់​សប្បុរសជន​អាច​បរិច្ចាគ​មក​កាន់​ម្ចាស់​ប្លក់​បាន ព្រោះ​សព្វថ្ងៃ​នេះ​ខ្មែរ​យើង​សឹង​តែ​ប្រើប្រាស់​ការ​ចាយវាយនិង​ផ្ទេរ​លុយ​តាម​អ៊ីនធឺណិត​ជារឿង​ធម្មតា ដែល​កាលពី​មុន​បើ​ចង់​ឲ្យ​ធីប​ គឺ​កោស​កាត​ទូរស័ព្ទ​បាញ់​​ឲ្យ​តាម SMS (ផ្ញើសារ​តាម​ទូរស័ព្ទ) ។

៙ របៀប​ដាក់​កូដ​ពុម្ព​ Font Awesome ចូល template Blogger ៖

- ចូល​គណនី blogger.com របស់​លោកអ្នក ។ - ដាក់​កូដ​ពុម្ព​អក្សរ Font Awesome ​ចូល blogger (បើ​ប្លក់​របស់​អ្នក​មាន​ហើយ​មិន​បាច់​ដាក់​ទៀត​ទេ។
- ចូល​ទៅ​កាន់ Theme >> ចុច​សញ្ញា​ព្រួញ​ក្បែរ​ពាក្យ CUSTOMIZE ​ហើយ​យក​ពាក្យ Edit HTML។
- ស្វែងរក​ស្លាក <head> ចម្លង​កូដ​ខាងក្រោម​យក​ទៅ​ដាក់​ពី​ក្រោម​ស្លាក ។
<link href='https://cdnjs.cloudflare.com/ajax/libs/font-awesome/6.2.0/css/all.min.css' rel='stylesheet'/>

៙ ដាក់​កូដ Card ចូល Gadget ៖

- ចូល​​ទៅ​កាន់​តាប Layout >> ចុច​បង្កើត Add a Gadget (នៅ​ផ្នែក របាយ​ស្ដាំ / right sidebar) ឬ​នៅ​ផ្នែក​ណា​ដែល​អ្នក​ចង់​ដាក់ gadget ។
- ជ្រើស​យក gadget ឈ្មោះ HTML/Javascript ហើយ​បិទភ្ជាប់​កូដ​ខាង​ក្រោម​ចូល ។
 <div class="aba-card">
<div class="aba-logo">
<img src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpIFcBm7f_hsH9LIa7ltvSAVqwZpttACdTl6099n9hIAs7lSSioS5sdpRv-Yi4l9a5XmwVSNrU_lOhH0sdfT0jt1uDBXVEHUGDsZvDYgX-kd7QmfuzJbw9a-dfaZUM0klskxRp_PTqYHTNZ470QEcOrshf-XRk9is8bBSxGzsPoh0WIV6j2fe72yy4FwG9/s1600/unnamed.png"/></div>
<div class="aba-account">
<div class="account">
<div class="acc-name">Samnang Nouv</div>
<div class="acc-num">000 271 862</div>
</div></div>


<style>
.aba-card{display:flex;gap:12px;align-items:center;background-color:#051937;background:linear-gradient(to right top,#051937,#073659,#03557a,#00779a,#0f9ab7);padding:13px;border-radius:8px}
.aba-logo{width:45px;height:45px;flex-shrink:0;background:rgba(155,155,155,0.05);border-radius:100%}
.aba-logo img{width:100%;height:100%;aspect-ratio:1 / 1;object-fit:cover;border-radius:100%}
.aba-account{display:flex;gap:10px;justify-content:space-between;align-items:center;flex:1}
.aba-account::after{content:'\f4c0';font-family:'fontawesome';color:#f1f1f1;font-size:20px;}
.aba-account .account{font-size:15px;font-weight:400;color:#fff;line-height:1.5em;letter-spacing:.5px}
</style></div>
- របៀប​កែប្រែ ៖
  • កែប្រែ​ពាក្យ​ Samnang Nouv ដាក់​ឈ្មោះ​របស់​​គណនី​ ABA
  • កែប្រែ​ 000 271 862 ដាក់​លេខ​គណនី​ធនាគារ
ចំណាំ ៖ ឈ្មោះ​ និង​លេខ​គណនី ត្រូវ​តែ​ស៊ីគ្នា ។

គន្លឹះ​នេះ​យើង​អាច​ដាក់​ជា​ធនាគារ​ផ្សេងៗ​បាន ដោយ​ប្ដូរ logo ធនាគារ និង​ពណ៌ ។ ចប់​តែ​ត្រឹម​ប៉ុណ្ណេះ ជួប​គ្នា​នៅ​គន្លឹះ​ Blogger លើក​ក្រោយ​ទៀត៕

0Comments